ផ្លែ​ម្ទេស​ស្រស់​កម្ពុជា នាំចេញ​ទៅកាន់​ប្រទេស​ថៃ​ជាង ៣​ម៉ឺន​តោន ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​នេះ

​ភ្នំពេញ​៖ បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា កម្ពុជា សម្រេចបាន​ការនាំចេញ​ផ្លែ​ម្ទេស​ស្រស់​ជាង ៣​ម៉ឺន​តោន ទៅកាន់​ប្រទេស​ថៃ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ​។​

​តាម​លទ្ធផល នៃ​ការនាំចេញ​ម្ទេស​ស្រស់​របស់​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បង្ហាញថា មាន​និន្នាកា​កើន​ឡើងជា​លំដាប់ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៥ សម្រេច​នាំចេញ​បាន ១,០០២​តោន​, នៅ​ឆ្នាំ​២០១៦ សម្រេចបាន ១,៤៩០​តោន​, ឆ្នាំ​២០១៧ សម្រេចបាន ១,៧៥០​តោន​, ឆ្នាំ​២០១៨ សម្រេចបាន ១៥,៤៩៤​តោន និង​ឆ្នាំ​២០១៩ សម្រេចបាន ៥៥,៥១៣​តោន​។​

​ដោយឡែក​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ ការនាំចេញ​ផ្លែ​ម្ទេស​ស្រស់​របស់​កម្ពុជា ទៅកាន់​ប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០ ៨៥២​តោន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close