បែក​ថ្នាំ ដុត​ផ្ទះ​ម្តាយ​ខ្លួនឯងឆេះខ្ទេច នៅ​ស្រុក​ចំការលើ​

​ខេត្តកំពង់ចាម​៖ ផ្ទះ​១​ខ្នង ត្រូវ​អគ្គិភ័យ​បំផ្លាញ​អស់ទាំង​ស្រុង ដោយសារ​កូនប្រុស​ញៀន​ថ្នាំ ជា​អ្នក​ដុត​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​កាលពី​យប់ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​ជនសង្ស័យ​ឈ្មោះ ខេន ខេ​រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ជា​កូន​ម្ចាស់ផ្ទះ មុខសញ្ញា​ញៀន​ថ្នាំ​) រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុ នឿ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ (​ជា​ម្តាយ​) នៅ​ភូមិ​ស្ពឺ​(​ក​) ឃុំ​ច​ជយោ ស្រុក​ចំការលើ​។​

​តាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​រង​ការឆាបឆេះ​នេះ មាន​ទំហំ ៦​ម៉​ត្រ × ៨​ម៉ែត្រ (​ឆេះ​អស់ទាំង​ស្រុង​) ផ្ទះ​សង់​អំពី​ឈើ ប្រក់​ក្បឿង ជ​ញ្ជាំ​ក្ដា រួមទាំង​សម្ភារ​ទាំងអស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close