ថៃ រកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ ថ្មី៨នាក់ទៀត
ថៃ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញអ្នកឆ្លងនៃជំងឺ COVID-19 ចំនួន០៨នាក់ថ្មីបន្ថែមទៀត ហើយមិនមានករណីស្លាប់ថ្មីទេ នេះបើតាមសារព័ត៌ មាន CNA កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
ករណីឆ្លងថ្មីៗទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋថៃ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ៥នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម ២នាក់មកពីគុយវ៉ែត និងម្នាក់មកពីឥណ្ឌា ហើយពួកគេបានស្ថិតក្រោមការដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ថៃ លោក Panprapa Yongtrakul ។
សូមបញ្ជាក់ថា ថៃស្ថិតនៅលំដាប់ទី៨១ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់១១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៧២នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។