រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពមិនសូវក្តៅទេ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករស្ថានភាពអាកាសធាតុលើកទី១ បង្ហាញថា នៅរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពមិនសូវជាក្តៅប៉ុន្មានទេ។
តាមក្រសួងថា រដូវប្រាំងដែលស្ថិតក្នុងខែមីនា និងខែមេសា នេះ ជាទូទៅសីតុណ្ហភាពទាបបំផុតមានពី ២៣-២៥អង្សាសេ និងក្តៅបំផុតពី ៣៦-៣៨អង្សាសេ។ ក្នុងនោះអាចមានភ្លៀងកក់ខែច្រើន ពិសេសនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ។
ដោយឡែកសម្រាប់រដូវវស្សាសម្រាប់ឆ្នាំនេះវិញ គឺនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។