ក្អែក​ទឹកតូច មាន​គ្រប់​ទីកន្លែង ពិសេស​នៅ​បឹង​ទន្លេសាប​

​បក្សី​ក្អែក​ទឹកតូច ភាគច្រើន​គេ​ស​ង្គេ​ត​ឃើញ​រស់នៅ​តំបន់ដីសើម​ផ្សេងៗ ជាពិសេស​តំបន់​ទឹកសាប តែ​ក៏មាន​នៅតាម​មាត់សមុទ្រ​ផងដែរ​។
​សត្វ​ស្លាប​នេះ រក​ចំណី​ដោយ​ហែល​ទឹក​ដើម្បី​ជ្រមុជ​ចាប់​ត្រី និង មាន​វត្តមាន​ពេញ​មួយឆ្នាំ​មាន​គ្រប់​ទីកន្លែង ពិសេស​បឹង​ទន្លេសាប​ដែលជា​បន្ទាយ​ពង​កូន​យ៉ាង​ធំ​សម្រាប់​ប្រភេទ​មួយ​នេះ​ក្នុងប្រទេស​កម្ពុជា​។​

​សម្រាប់​រដូវ​ដែល​ក្អែក​ទឹកតូច​បន្ត​ពូជ​គឺ​ចាប់ពី​ខែតុលា ដល់ ខែមិថុនា ហើយ​វា​អាចមាន​ពង​ចាប់ពី ៣ ទៅ ៥ ប៉ុណ្ណោះ​សម្រាប់​មួយ​រដូវ​ការ​នៃ​ការបន្ត​ពូជ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close