ពុលស្រាថ្នាំ! ស្លាប់៣នាក់ និង១១នាក់សង្គ្រោះបន្ទាន់ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន ៣នាក់ បានស្លាប់ និង១១នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ ដោយសារពុលស្រាថ្នាំចិនសែ។ ហេតុការណ៍នេះ បានបង្កឲ្យមានភ្ញាក់ផ្អើល កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្នជនរងគ្រោះដែលពុលស្រាថ្នាំ ១១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ ចំណែក៣នាក់ ដែលស្លាប់ បានប្រគល់សពជូនសាចិញាត់យកទៅធ្វើតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។