ដើរដាក់អន្ទាក់សត្វជាន់មីន ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្រុកបាណន់
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរសចំនួន២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងដើរដាក់អន្ទាក់សត្វ បានជាន់ចំគ្រាប់មីន បណ្តាលឲ្យផ្ទុះ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
អាជ្ញាធរ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជាឪពុក និងកូនបង្កើតមានទីលំនៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះទី១-ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ៦៩ឆ្នាំ (ស្លាប់)
និងទី២-ឈ្មោះ ធាង ធួន ភេទប្រុស អាយុ២០ឆ្នាំ (រងរបួស)។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួស កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រីឯសពឪពុក បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតានប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។