កូរ៉េ​កំពុង​សិក្សា​ពី​ការសាងសង់​ស្ពាន​អរិយ​ក្សត្រ​យ៍​

​ឆ្លើយតប​ទៅនឹង​សំណើរ​របស់​កម្ពុជា ដែល​ចង់​ឲ្យ​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​ភ្ជាប់​ពី​ជ្រោយចង្វារ​ទៅ​ស្វាយជ្រុំ (​អរិយ​ក្សត្រ​យ៍​) នោះ អនុរដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងថា បច្ចុប្បន្ន​កូរ៉េ​កំពុងតែ​សិក្សា​ពី​សំណើ​នេះ​។​

​គួរ​បញ្ជាក់ថា ស្ពាន​ស្វាយជ្រុំ (​អរិយ​ក្សត្រ​យ៍​) គឺជា​គម្រោង​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​គមនាគមន៍​ក្នុងប្រទេស​។​

​គម្រោង​នេះ ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ស្វាយជ្រុំ នៃ​ខេត្តកណ្តាល ម្ខាង​នៃ​រាជធានី​ភ្នំពេញ​សម្តែង​ការ​ត្រេកអរ ហើយ​គេ​កត់សម្គាល់ថា ដី​នៅក្នុង​តំបន់​នោះ​ក៏​កំពុង​តែមាន​ហាងឆេង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close