រថយន្តក្រុង អូរខុង បើកធ្លាក់ផ្លូវចូលអូរ ស្លាប់ក្មេងប្រុស២នាក់ របួសជាង២០នាក់ នៅស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ៖ មនុស្សចំនួន ២នាក់ បានស្លាប់ និង២២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន អូរខុង បើកធ្លាក់ផ្លូវចូលអូរ នៅវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមនគរបាលខេត្តឧត្តរមានជ័យ រថយន្តក្រុងរបស់ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់ មានទិសដៅពីភ្នំពេញឆ្ពោះមកស្រុកអន្លង់វែង លុះដល់ចំណុចកើតហេតុ សង្ស័យតៃកុងឡានងោកមួយភាំង ទើបបើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២២នាក់ ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានស្រុក បានចុះអន្តរាគមន៍ និងជួយសង្គ្រោះបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។