ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ ក្នុងគម្រប់ព្រះជន្ម ៨៤យាងចូល ៨៥ព្រះវស្សា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១១ មិថុនា នេះ នៅឯសាលប្រជុំអគ្គលេខធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកប្រជុំអន្តរក្រសួងមួយ ក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៤យាងចូល ៨៥ព្រះវស្សា។
ក្នុងប្រជុំនោះផងដែរ ឯកឧត្តម ឈិន កេតនា បានជម្រាបជូនពីខ្លឹមសារនៃផែនការណែនាំ ស្តីពីការចាត់តាំងរៀបចំព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៤យាងចូល ៨៥ព្រះវស្សា។
សូមបញ្ជាក់ថា ព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៤យាងចូល ៨៥ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។