ក្រសួង​សាធារណការ​៖ ផ្លូវជាតិ​លេខ​៧ ពី​វ​ង្វ​ង់​មូល​ស្គន់ ទៅ​ខេត្តកំពង់ចាម កំពុង​សិក្សា​ពង្រីក​ពី ពីរ​គន្លង​ទៅ​បួន​គន្លង​

​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ បុគ្គលិក និង​កម្មករ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលរង តំណាង​ឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និង​កម្មករ ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​នានា​ដែល​ក្រសួង​សម្រេចបាន​ជូន​អង្គពិធី​រួមមាន​៖ គម្រោង​សាងសង់​ជួសជុល​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការលើកកម្ពស់​គុណភាព​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​រួមចំណែក​ដល់​ការ សម្រួលការ​ដឹកជញ្ជូន​ទំនិញ​និង​ផលិតផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើក​ដែរ​ថា ក្រសួង កំពុង​សិក្សា​ពង្រីក ផ្លូវជាតិ​លេខ​៧ ពី​វ​ង្វ​ង​មូល​ស្គន់ ទៅ​ខេត្តកំពង់ចាម​ពី ពី​គន្លង​ទៅ​បួន​គន្លង មុន​ដាក់​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ពូក​គាត់​នូវ​ពាក្យស្លោក​ពីរ​ឃ្លា​ថា​៖ សូមកុំ​សួរថា​កម្ពុជា​ធ្វើ​អ្វី​ឱ្យ​យើង ត្រូវ​សួរថា​យើង​ធ្វើ​អ្វី​ឱ្យ​កម្ពុជា និង​មួយ​ឃ្លា​ទៀតថា​៖ សំដី​ឥតប្រយោជន៍​នាំ​គ្រោះ​ដល់​ជាតិ ការងារ​មាន ប្រសិទ្ធភាព​នាំ​ជាតិ​រុងរឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close