លោក ម៉ម សូណង់ដូ ប្រកាស​ចូល​ឆាកនយោបាយ​វិញ​

ក្រោយពី​ប្រកាស​លាឈប់​ពី​ឆាកនយោបាយ​ប៉ុន្មាន​ខែ​មក ឥឡូវនេះ​លោក ម៉ម សូណង់ដូ បានប្រកាសថា លោក​នឹង​វិល​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខ​។​

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក នឹងធ្វើ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក ធ្វើជា​ប្រធាន​គណបក្ស ហើយ​លោក​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ​។​

​លោក ម៉ម សូណង់ដូ បាន​ថ្លែងប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ការវិល​ត្រឡប់មក​ចូល​ឆាកនយោបាយ​វិញ​នេះ គឺ​ដើម្បី​បន្ត​កាន់​ទង់​អ្នកប្រជាធិបតេយ្យ បន្ត​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ធ្វើ​អ្វី​កើត ហើយ​ប្រើ​នយោបាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​កាន់តែខ្លាំង​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close