អាយ​ស៊ី​ស៊ី​-​អង្គរ បញ្ចប់​ការចុះពិនិត្យ​ការដ្ឋាន ក្នុង​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ ក្នុង​រយៈពេល​៥​ថ្ងៃ គឺ​ចាប់តាំងពី​ថ្ងៃទី​៦ និង​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ សហប្រធាន​គណៈកម្មាធិកា​រអា​ស៊ី​ស៊ី​-​អង្គរ មន្ត្រី​នៃ​ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា រួម​និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​ជួសជុល​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ក្នុងការ​ចុះមក​ពិនិត្យ​តាម​ការដ្ឋាន​ការងារ​ទាំងនេះ សហប្រធាន​បច្ចេកទេស​(​ស្ថានទូត​ជប៉ុន និង​បារាំង​) បាន​ប្តូរ​វេន​គ្នា​ដោយ​សហប្រធាន​បច្ចេកទេស​ជប៉ុន​បាន​ចុះ​ពិនិត្យ​ការងារ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមិថុនា នៅ​ការដ្ឋាន​ដូចជា ការដ្ឋាន​ផ្លូវ​កង់ ផ្លូវ​មុខ​ព្រះ​លានជល់ដំរី ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត ការដ្ឋាន​ស្ពាន​ហាល​អង្គរវត្ត ការងារ​ជួសជុល​ព្រះ​លានជល់ដំរី ការដ្ឋាន​ប្រាសាទបាយ័ន ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ ខ្លោងទ្វារ​តា​កាវ ការដ្ឋាន​ជួសជុល​កំពែង​ក្រុង​អង្គរធំ ការដ្ឋាន​ស្រះស្រង់ និង​ការងារ​នៅ​ការដ្ឋាន​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​។​

​ចំណែក​សហប្រធាន​បច្ចេក​ទេស​បារាំង បាន​បន្ដការងារ​នេះ​ដោយ​ចាប់ពី​ការដ្ឋាន​នៅ​ប្រាសាទមេបុណ្យខាងលិច ដែលជា​ការដ្ឋាន​មួយ​ទទួល​ជំនួយ​ថវិកា​ពី​ស្ថានទូត​បារាំង​។ ចេញពី​មេបុណ្យ សហប្រធាន​បារាំង​បាន​បន្តទៅ​ពិនិត្យ​ការដ្ឋាន​ប្រាសាទអកយំ ប្រាសាទទន្លេស្ងួត ប្រាសាទព្រៃប្រាសាទ (​ប្រាសាទ​តា​អួន​) ប្រាសាទបន្ទាយ​ធំ និង​ការដ្ឋាន​ប្រាសាទបន្ទាយស្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close