ជប៉ុន អនុម័ត​ថវិការ​៣០០​ពាន់​លាន​ដុល្លារ​ទៀត ជួយ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ​១៩

​ប្រទេស​ជប៉ុន​៖ សភា​ជាន់​ទាប​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ពុធ ទី​១០ មិថុនា ម្សិលមិញ បានអនុម័ត​កញ្ចប់​ថ​វិការ​បន្ទាន់ ជិត​៣០០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ចាត់វិធានការ​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៣​លើ​លោក​មួយ​នេះ ក្រោយពេល​ជំងឺ​កូ​វីដ​១៩​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ដើរ​ថយក្រោយ​។​

​នេះ​គឺជា​កញ្ចប់​ថវិការ​អន្តរា​គម លើ​បញ្ហា​កូ​វីដ​១៩ ជា​លើក​ទី​២ ក្នុងនោះ នឹង​យកទៅ​ចំណាយ​ជួយ​ដល់​សហគ្រាស​ធន​តូច និង​ផ្តល់​ជា​សាច់ប្រាក់​ជូន​បុគ្គលិក​សុខាភិបាល​។ កញ្ចប់​នេះ​ក៏​នឹង​យកទៅ​ចំណាយ​ជួយ​កម្មវិធី​សង្គ្រោះ​ហិរញ្ញវត្ថុ និង​កម្ចី​នានា របស់​សហគ្រាស​ដែរ​។​

​សេចក្តីព្រាង​កញ្ចប់​ថវិកា​រ​៣១.៩១​ទ្រី​លាន​យេន ឬ ២៩៧​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​នឹងត្រូវ​បញ្ជូនទៅ​ឆ្លង​បន្ត នៅ​សភា​ជាន់ខ្ពស់ នា​ថ្ងៃ​សុក្រ យ៉ាងយូរ​។​

​សូមបញ្ជាក់ថា កញ្ចប់​ថវិការ​លើកដំបូង ដែល​ជប៉ុន​អនុម័ត​កាលពី​ថ្ងៃទី​៣០ មេសា​នោះ រួមមាន​ទាំង​ការជូន​ប្រាក់​ប្រជាពលរដ្ឋ​ទាំងអស់ និង កិច្ចការងារ​សុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close