ទារិកា​ចម្លែក​មាន​ក្បាល​ពីរ​កើត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប​

​ទារិកា​ចម្លែក​កើតមក​មានខ្លួន​មួយ​ក្បាល​ពីរ និង​បេះដូង​មាន ៦​ថត បានចាប់កំណើត​កាលពី​ថ្ងៃទី​៣ ខែមីនា ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប​។​

​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ឪពុក​របស់​ទារិការ​នេះ មានឈ្មោះ កាំ សារី ម្តាយ​មានឈ្មោះ កេ​ត ម៉ាលី មាន​ទីលំនៅ នៅ​ភូមិ​ដំណាក់​លួង ឃុំ​វត្ត​គរ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ក្រោយ​ឆ្លងទន្លេ ទារិកា​នេះ​និង​ឪពុកម្តាយ មិនទាន់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញាតិ ឲ្យ​ចេញពី​មន្ទីរពេទ្យ​មួយ​នេះ​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​សុខភាព ទាំង​ម្តាយ​និង​កូន​មាន​សភាព​ខ្សោយ​នៅឡើយ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close