ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីចាយក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ
ខេត្តពោធិ៍សាត់៖ បុរសជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចស្រុកភ្នំក្រវាញ ចាប់ខ្លួនបាន កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ករណីក្លែងបន្លំលុយក្រដាស់ប្រាក់ដុល្លារអាមេរិច នៅចំណុចភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្ត្រីជំនាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាង ដកហូតបាន លុយដុល្លាក្លែងក្លាយ មានក្រដាស់ប្រាក់ ១០ដុល្លារចំនួន ៣២សន្លឹក, ២០ដុល្លារចំនួន ៣សន្លឹក, ៥០ដុល្លារចំនួន ៩សន្លឹក, ១០០ដុល្លារចំនួន ៣សន្លឹក និងម៉ូតូ១គ្រឿង។
ករណីឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីអាជីវករអ្នកលក់ដូរចំនួន ២នាក់ ភ្លាមៗនោះសមត្ថកិច្ចចាត់វិធាន ប្រើប្រាស់កម្លាំង និងមធ្យោយរថយន្តដេញប្រម៉ាញតាមចាប់ ជនសង្ស័យ និងឃាត់ខ្លួននៅចំណុចខាងកើតស្ពានក្របៅជ្រុំ ស្ថិតក្នុងភូមិ សំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់រួច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។