កូ​វីដ​១៩! កើនឡើង​ជាង​៧.៥​លាន​នាក់ មាន​អ្នកស្លាប់​ជាង ៤២​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​លាន​៥៨​ម៉ឺន​៩​ពាន់​១០១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៤២​ម៉ឺន​៣​ពាន់​៦៩២​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​លាន​៨៣​ម៉ឺន​៩​ពាន់​៣៩៩​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។

​បច្ចុប្បន្ន​ជម្ងឺ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» នោះ បាន​វាយលុក​ចូលដល់​ប្រទេស និង ដែនដី​សរុប​ចំនួន​២១៣​ហើយ​នៅ​ទូទាំង​សកលលោក​។​

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៨​ម៉ឺន​៩​ពាន់​៧០១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១១​ម៉ឺន​៦​ពាន់​៣៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៨១​ម៉ឺន​៦​ពាន់​៨៦​នាក់​។​
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៨០​ម៉ឺន​៥​ពាន់​៦៤៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​១​ពាន់​៥៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៣៩​ម៉ឺន​៦​ពាន់​៦៩២​នាក់​។​
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥០​ម៉ឺន​២​ពាន់​៤៣៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៦​ពាន់​៥៣២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៦​ម៉ឺន​១​ពាន់​១៥០​នាក់​។​
៤-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៩​ម៉ឺន​៨​ពាន់​២៨៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៨​ពាន់​៥០១​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១៤​ម៉ឺន​៦​ពាន់​៩៧២​នាក់​។​
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៩​ម៉ឺន​១​ពាន់​៤០៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​១​ពាន់​២៧៩​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close