ម្តាយចង-ក និងកូនលោតពីលើស្ពានស្ទឹងមានជ័យ ដោយសារជំពាក់លុយធនាគារជាង១០ម៉ឺនដុល្លារ
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិះ ករណីដ៏រន្ធត់មួយបានកើតឡើង ដោយស្ត្រីជាម្តាយ និងកូនប្រុស បានសម្រេចធ្វើអត្តឃាតបន្តបន្ទាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅចំណុចភូមិ ដំណាក់ធំ១ និងចំណុចស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សពស្ត្រីជាម្តាយឈ្មោះ ខៀវ ចាន់ស៊ីណែត ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន បានចង.កនៅនឹងបង្កាន់ដៃកាំជណ្តើរផ្ទះរបស់ខ្លួន នៅចំនុចផ្ទះលេខ១៧B ក្រុម៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកកូនប្រុស ឈ្មោះ ចាន់ មាស វិសាល ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ វិស្វករបានលោតពីលើស្ពានស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់។
ករណីធ្វើអត្តឃាតបន្តបន្ទាប់គ្នានេះ មូលហេតុម្តាយ និងកូនប្រុសទាំងពីរ បានជំពាក់លុយធនាគារជាង១០ម៉ឺនដុល្លារ ហើយត្រូវបានកូនឈ្មោះ ចាន់ មាសវិសាល បំផ្លាញអស់ និងធ្លាប់បានវាយធ្វើបាបម្តាយទៀត។
ចំណែកឈ្មោះ ចាន់ មាស វិសាល (ត្រូវជាកូន) ឃើញម្តាយចង.កបែបនេះ ក៏សម្រេចចិត្តទៅលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់រងរបួសធ្ងន់។
បច្ចុប្បន្នននេះ សពស្ត្រីជាម្តាយត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯកូនប្រុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។