ដកហូត​គ្រឿងញៀន​២៣​កញ្ចប់ ចាប់ខ្លួន​៧​នាក់ នៅ​ខេត្តកំពង់ចាម

​ខេត្តកំពង់ចាម​៖ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិ​ការចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់ ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​អាជ្ញាធរ​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ រួមមាន​៖ ១.​ឈ្មោះ ថូ ប៊ុនធឿន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ​, ២.​ឈ្មោះ ឈុន ឡាំង​ឃុ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ​, ៣.​ឈ្មោះ ភី ចាន់ធូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ​, ៤.​ឈ្មោះ ធី ថង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ​, ៥.​ឈ្មោះ នី សុខ​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៦.​ឈ្មោះ យី​ម យឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​៧.​ឈ្មោះ កាន់ ពិសី​ហៅ កៃ ភេទ​ប្រុស​។​

​ក្នុង​ប្រតិបត្តិការ​នេះ ជំនាញ​ដកហូត​វត្ថុតាង​បាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ចំនួន ២៣​កញ្ចប់​, ទូរស័ព្ទដៃ ចំនួន ៨​គ្រឿង និង​ម៉ូតូ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវីធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close