ខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ
យោងតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេ ក្នងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ គឺកំពុងប្រមូលផលស្រូវស្រាលដើមរដូវ។
បើតាមរបាយការណ៏របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាម កំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨,៥២៦តោន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងដែរថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម តាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សម្រេចបានចំនួន ៩២១,០៤៧តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។