ដើម​ប្រស់ កំពុង​លូតលាស់​យ៉ាង​ស្រស់បំព្រង ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ខេត្តឧត្ដរមានជ័យ​

​ខេត្តឧត្ដរមានជ័យ​៖ ដើម​ប្រស់​( Sand ginger) យោងតាម​( Natural resources at my Village,2014) ជា​រុក្ខជាតិ​ប្រភេទ​ស្មៅ គ្មាន​ដើម ឫស​រីក​ធំ​ជា​មើម ស្លឹក​មាន ២ -៣​សន្លឹក គ្របគ​ល់លាត​ផ្ទាល់​លើដី ផ្ទៃ​ស្លឹក​ធំ​ទូលាយ ស្តើង​ពណ៌​ក្រហម​រលីង​នៅលើ​ផ្ទៃ​។​

​គេ​ប្រើ​ជា​ថ្នាំ​សម្រាប់​រំលាយ​អាហារ ព្យាបាល​អា​ការៈបរិភោគ​ពិបាក​រលាយ ព្យាបាល​ឈឺក្រពះ លើសឈាម ឈឺ​ចុក​ទ្រូង ឈឺ​ក្នុង​ពោះ ហឺត រាគ ក្អក ក្អួត ប្រើ​សម្រាប់​ត្រាំ​អាល់កុល សម្រាប់​លាប​រឹត ឈឺសន្លាក់​ឆ្អឹង ស្ពឹក​ស្រពន់​ដៃជើង …​ជាដើម​។​

​បញ្ជាក់បន្ថែម​: ស្លឹក​វា​អាច​ធ្វើជា​បន្លែស្រស់​បុក​ទឹកគ្រឿង ញាំ ឬ​ភ្លា និង​សម្លប្រហើរ ក៏បាន​។ ក្រៅពី​តួនាទី​ជា​ឱសថ និង​មុខម្ហូប​សម្រាប់​មនុស្ស​ដែល​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ហើយ​នោះ ដើម​ប្រស់​ក៏​ជា​ចំណី​សម្រាប់​សត្វព្រៃ​ដូចជា​: សត្វ​ទន្សោង សត្វ​ឈ្លូស ជ្រូកព្រៃ​-​ល​-​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ផងដែរ​៕

​ប្រភពពី​៖ មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close