ប្រាសាទព្រះខ័ន​កំពង់ស្វាយ កសាង​ដោយ​ព្រះបាទ​អង្គណា​?

​ខេត្តព្រះវិហារ​៖ ប្រាសាទព្រះខ័ន​កំពង់ស្វាយ ( បាកាន​) ស្ថិត​ ​ក្នង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៨០​គម ពី​ក្រុង​ព្រះវិហារ​។ ប្រាសាទ​នេះ បាន​ក៏​សាង​ឡើង​នៅ គស​១០០២ ដល់ ១០៥០ ដោយ​ព្រះបាទ​សុ​រយ​វរ្ម័នទី​១ និង​កសាង​ចុងក្រោយ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ( គស ១១៨១ ) សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញសាសនា​។​

​តំបន់​ប្រាសាទព្រះខាន់ មាន​កំពែង ២​ជាន់ និង​មាន​ប្រសាទ​ធំ​តូច​ជាច្រើន និង​មាន​ផ្លូវ​បុរាណ​ត​ភ្ជាប់​ពី​ប្រាសាទបេង​មាលា​។ ទីតាំង​
​នេះ​ជា​តំបន់​ប្រាសាទធំ​ទី​៣ របស់​ខេត្តព្រះវិហារ បន្ទាប់ពី​ប្រាសាទព្រះវិហារ និង​កោះកែរ និង​អាចអោយ​ភ្ញៀវទេសចរ​ណ៏​ចូល​ទស្សនា​បាន​គ្រប់​រដូវ ហើយ​ទីតាំង​នេះ​ក៏​ស្តិ​ត​ក្នុង​ដែន​ការពារ​ទេសភាព​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ផងដែរ​។ ការគ្រប់គ្រង​អភិរក្ស និង​អភិវឌ្ឍ​តំប​ន្រ់​បា​សាទ​ព្រះខាន់ ស្ថិតក្រោម​ក្រសួង​វប្ប​ធ៏​ម និង​រដ្ឋបាលខេត្ត ក្រោម​យន្តការ​គណកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close