ជិះ​ម៉ូតូ​ទៅ​អីវ៉ាន់​ឲ្យ​ម្តាយ​លក់ ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់ នៅ​ខេត្តបន្ទាយមានជ័យ​

​ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ ត្រូវ​រថយន្ត​ធំ​១​គ្រឿង​បុក បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ​ម័ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​ទិញ​អីវ៉ាន់​ឲ្យ​ម្តាយ​លក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៤៤​នាទី​ទាបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ក្នុងភូមិ​គោក​រការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អឿន ឡាយ​ហាំង ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ក្រោក​ពី​ទាបភ្លឺ ជិះ​ម៉ូតូ​ទៅ​ទិញ អីវ៉ាន់​ឲ្យ​ម្តាយ​លក់ ក្នុង​ទៅ​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​ធុន​ធំ ធ្វើដំណើរ​ច្រាសទិស​គ្នា បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ភ្លាមៗ​អ្នក​បក​បររថ​យន្ត បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម៉ូតូ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​បែន រងចាំ​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close