នៅ​ទូទាំង​ពិភពលោក​! មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ជិត​៨​លាន​នាក់ ស្លាប់​ជាង​៤៣​ម៉ឺន​នាក់​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​លាន​៩៨​ម៉ឺន​៤​ពាន់​៤៣២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៤៣​ម៉ឺន​៥​ពាន់​១៧៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​លាន​១០​ម៉ឺន​៤​ពាន់​៣៧៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​១៦​ម៉ឺន​២​ពាន់​១៤៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១១​ម៉ឺន​៧​ពាន់​៨៥៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៨៦​ម៉ឺន​៧​ពាន់​៨៤៩​នាក់ ។
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៨៦​ម៉ឺន​៧​ពាន់​៨៨២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៣​ពាន់​៣៨៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៤៣​ម៉ឺន​៧​ពាន់​៥១២​នាក់ ។
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥២​ម៉ឺន​៨​ពាន់​៩៦៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៦​ពាន់​៩៤៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៨​ម៉ឺន​៥០​នាក់ ។
៤-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣៣​ម៉ឺន​៣​ពាន់​៨​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៩​ពាន់​៥២០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១៦​ម៉ឺន​៩​ពាន់​៦៨៩​នាក់ ។
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៩​ម៉ឺន​៥​ពាន់​៨៨៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​១​ពាន់​៦៩៨​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close