អ្នកតាមដានព័ត៌មានភាគច្រើនគេឆ្ងល់ថាតើតារា៣ឌួងកំពុងរះលើទឹកដីបាត់ដំបងមានទេពកោលសល្យបង្រ្កាបលោក អួន តាល់ ជាមេបនឆ្កួតនឹងល្បែង

@បាត់ដំបង ៖

#ក្រុមឆ្កួតនឹងល្បែងចាប់ផ្ដើមលេងល្បែង ភ្នាល់ ទឹកភ្លៀ​ង ចាក់ភ្នាល់ស៊ីសងលុយខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លាយ៉ាងភ្លូ​កទឹក​ ភ្លូក​ដី​ ដោយអាជ្ញាធរនិងសមត្ថកិច្ចជំនាញរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺទៅវិញ។

តាមសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងរដូវ វស្សាឆ្នាំ២០២០ ចាប់តាំង ពី​ដើមខែ​​ឧ​សភា ឆ្នាំ ២០២០រហូតមកដល់បច្ចុប្បន្ននេះល្បែង ភ្នាល់ ទឹកភ្លៀ​ង បាននឹង​កំ​ពុងចាប់ផ្ដើម​លេងភ្នាល់ចាក់​ស៊ីសងយ៉ាង​ភ្លូ​កទឹក​ ភ្លូក​ដី​ ខណៈគេស្គាល់អ្នកទទួលខុសត្រូវ ដែលគេហៅថាមេបនឆ្គួតល្បែងទឹកភ្លៀង ដេញថ្លៃ​គ្រប់គ្រង​ផ្ដាច់មុខក្នុងរដូវឆ្នាំ២០២០នេះ គឺបានទៅលើ លោក ​អួន តាល់ បន្តទៀត ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូចធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងអស់រាប់ម៉ឺនដុល្លារ​ដើម្បីអាចដំណើរការ​ ការលេងល្បែងភ្នាល់​ទឹកភ្លៀ​ងនេះយ៉ាងរលូន ដើម្បីប្រមូលលុយចូលហោប៉ៅវិញយ៉ាងសន្ធឹកសន្ធាប់។

តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកខ្លះបានលើកឡើងថា ទីតាំងភ្នាល់ទឹកភ្លៀង និង អាប៉ោង បៀរ ដ៏ធំមួយនេះគឺមានមេការម្នាក់ឈ្មោះ តាត្នោតជ្រុំ ជាអ្នកមើលការខុសត្រូវបន្ទាប់ពីលោក តាល់។ ក្នុងនោះមានប្រភពខ្លះលួចបង្ហើបឲ្យដឹងដែរថា ល្បែងសុីសងប្រភេទទឹកភ្លៀង និង អាប៉ោងបៀរ កណ្ដាលបេះដូងក្រុងបាត់ដំបងមួយនេះគឺមានសមត្តកិច្ចដ៏មានអំនាចម្នាក់ ជាអ្នកកាងនៅពីក្រោយ តែប្រភពមិនបានប្រាប់ថា សមត្ថកិច្ចម្នាក់នោះពាក់ផ្កាយប៉ុន្មាន នៅអង្គភាពណា និងមានឈ្មោះអ្វីនោះទេ គ្រាន់តែគេប្រើរហ័សនាមថា (មេ៨០០) ។

ពួកឆ្កួតនឹងល្បែងទាំងនេះគេប្រើ​យុទ្ធសាស្ត្រក្នុងការលេង ដោយរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាមវិទ្យុទាក់ទង ​ ដើម្បីបំភ័ន្តភ្នែកមហាជន និ​ងកុំ​ឲ្យអ្នកត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នកលេងភ្នាល់ទាំងអស់​ គេប្រើភាសាបំភាន់ដូចជា មួយខាំស្មើ១០០ដុល្លារ, ១គីឡូស្មើ១ពាន់ដុល្លារ . មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ។ ​ហើយ​ការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ ដោយគេគោរពតម្លៃ​នោះ។ ​

ប្រភពខាងលើបានឲ្យដឹងទៀតថា ​លោក​ អួនតាល់ ​មេបនឆ្កួតនឹកល្បែងភ្នាល់​ទឹកភ្លៀង​ មានកន្លែងបើកល្បែងអាប៉ោង បៀរ ដ៏ធំនេះ ​បានឲ្យដឹងថា​ ការ​ភ្នាល់​ទឹក​ភ្លៀង​តាម​ទម្លាប់​ គឺនៅ​ដើមខែ​ឧសភានោះទេ​​ ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនា ​មកម្ល៉េះ គឺ​​ជា​ការ​ប្រមូល​ជើង​ អ្នកលេងដើម្បី​​​​​​​​​​​​​​​​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីក្រុង​ភ្នំពេញ​។ ​ម្យ៉ាង​វិញទៀត​ការ​បើក​លេងចាប់ពីខែមីនាមក គឺគ្រាន់តែជាការ ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ សម្រាប់​ដោះស្រាយ​រត់ការ ហើយ ចាប់ផ្ដើមដំណើរការពេញទំហឹងគឺក្នុង ខែឧសភា​ ឆ្នាំ២០២០ រហូតមក។

ចំណែកអាគារ​ទីតាំងវិញ គឺមិន​កំណត់អាគារណាមួយច្បាស់លាស់​នោះទេ​ ដោ​យពួកគេចល័តទៅលេងលើអា​គារខ្ពស់ៗជាច្រើនអាគារ ​ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​​ខាងក្រោយ​ផ្សារ​ ភូ ពុយ ​ឬ ខាងក្រោយ​វត្ត​​ ​ទួល​​ដូន​ប៉ុក ក្នុងភូមិ​​អញ្ចាញ សង្កាត់អូរ​ចារ ឬក្នុងភូមិសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកឆ្កួតនឹងល្បែងបានពពាក់ពពូនគ្នាលេងយ៉ាងងប់ងល់ មិន​បន្សល់ភស្តុតាងធ្វើឲ្យមានការលំបាកដល់សមត្ថកិច្ចដែលទទួលកាដូដង្វាយសែនព្រេននោះឡើយ និងមិនឲ្យមានការរិះគន់ដល់សមត្ថកិច្ច ទោះយ៉ាងណាសមត្ថកិច្ចក៍ត្រូវចុះត្រួតពិនិត្យបង្គ្រប់កិច្ចខ្លះដែរ នៅពេលមានរូបភាពគួរឲ្យចាប់អារម្មណ៍ និងរងការរិះគន់ពីមហាជន នាំឲ្យខាតបង់ផលប្រយោជន៍របស់ពួកគេ។

សកម្មភាពនៃការបើកបនល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះត្រូវបានមជ្ឈដ្ឋានទូទៅ រិះគន់អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងក្នុងខេត្តយ៉ាងខ្លាំង ហើយចាត់ទុកថាផ្គើននឹងបទបញ្ជាររបស់ថ្នាក់ លើ និងមិនយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ។ ការបណ្តែតបណ្តោយឲ្យកើតមានសកម្មភាពល្បែងភ្នាល់ទឹកភ្លៀង និង ល្បែង ស៊ីសង អាប៉ោង បៀរ របស់លោក តាល់ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងនូវអំពើចោរកម្ម ឆក់ ប្លន់ និងអសន្តិសុខសង្គម។

ករណីខាងលើនេះ អង្គភាពសមាគម សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ មិនអាចសុំការបកស្រាយណាមួយ ពីលោក តាល់ ដែលប្រភពអះអាងថាជាមេបនឆ្កួតល្បែងទឹកភ្លៀង និងល្បែងស៊ីសងគ្រប់ប្រភេទប្រចាំខេត្តបាត់ដំបងនោះ បាននៅឡើយទេ ។

ប្រ​ជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរចំពោះតារាទាំងបីឌួងកំពុងរះលើទឹកដីខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ​ទាំងអស់ ក្នុងខេត្តមេត្តាចុះបង្រ្កាប ទប់ស្កាត់ឲ្យបានផង ​ដើម្បីឆ្លើយតប នឹ​ងគោលនយោបាយ ភូមិឃុំ មា​នសុវត្តិភាព របស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close