ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ ១៥៣​គ្រាប់ ក្នុង​ដីចំការ​មួយកន្លែង ក្នុង​ខេត្តពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​៖ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្រុម​ស្រាវជ្រាវ និង​កំទេច​គ្រាប់​របស់​អង្គការ​ហេ​ឡូ​ត្រាស់​កម្ពុជា​(HALO Trust) បាន​ចុះ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​សរុប​ចំនួន ១៥៣​គ្រាប់ ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ ស្ថិតក្នុង​ដីចំការ​មួយកន្លែង ក្នុងភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ស្រុក​វែ​លវែង ខេត្តពោធិ៍សាត់​។​

​បើតាម​អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា គ្រាប់​ដែល​ពលរដ្ឋ​បាន​ប្រទះឃើញ​នោះ រួមមាន​៖ គ្រាប់ B40 ឬ​PG2​ចំនួន ១០៥​គ្រាប់ គ្រាប់​B62 ចំនួន​៤៤​គ្រាប់ និង​គ្រាប់ឡង់ ប្រភេទ Type 67 ចំនួន​៤​គ្រាប់ ដែល​ស្ថិតក្នុង​ដីចំការ​របស់​ប្រជាពលរដ្ឋ​តែម្តង​។

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close