ទូទាំង​ពិភពលោក​! អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង​៨​លាន​នាក់ មាន​ស្លាប់​ជាង​៤៣​ម៉ឺន​នាក់

បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​លាន​១១​ម៉ឺន​២​ពាន់​៥៧៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៤៣​ម៉ឺន​៩​ពាន់​៥០​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​លាន​២១​ម៉ឺន​៣​ពាន់​១៨២​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​១៨​ម៉ឺន​២​ពាន់​៩៥០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១១​ម៉ឺន​៨​ពាន់​២៨៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៨៨​ម៉ឺន​៩​ពាន់​៨៦៦​នាក់​។​
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៨៩​ម៉ឺន​១​ពាន់​៥៥៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៤​ពាន់​១១៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៤៦​ម៉ឺន​៤​ពាន់​៧៧៤​នាក់​។​
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥៣​ម៉ឺន​៧​ពាន់​២១០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៧​ពាន់​៩១​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៨​ម៉ឺន​៤​ពាន់​៥៣៩​នាក់​។​
៤-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣៤​ម៉ឺន​៣​ពាន់​២៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៩​ពាន់​៩១០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១៨​ម៉ឺន​៣២០​នាក់​។​
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៩​ម៉ឺន​៦​ពាន់​៨៥៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​១​ពាន់​៧៣៦​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close