កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ទៀតហើយ បានជា​សះស្បើយ ខណៈ​មិនមាន​ករណី​ឆ្លង​ថ្មី​ទេ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ទៀតហើយ បានជា​សះស្បើយ ខណៈ​មិនមាន​ករណី​ឆ្លង​ថ្មី​នោះទេ បើ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​ក្រសួង បានបញ្ជាក់​ទៀតថា អ្នកជា​សះស្បើយ​សរុប​ទាំងអស់​កើន​ដល់ ១២៦​នាក់ ចំណែក​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅសល់​ចំនួន ២​នាក់​ប៉ុណ្ណោះ​។

​ចំណែក​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close