ជិត​៣​ខែ​ហើយ​! វៀតណាម គ្មាន​ឆ្លង​ក្នុង​សហគមន៍ តែ​រកឃើញ​ម្តង ឆ្លង​ថ្មី​១៤​នាក់​ទៀត

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី​៦ កក្កដា ម្សិលមិញ​បាន​ជូនដំណឹង​ពី​ការរកឃើញ វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤​ករណី​ថ្មី​ទៀត ដែល​សុទ្ធតែជា​ជនជាតិ​វៀតណាម នាំចូល​ពី​ក្រៅប្រទេស ជាការ​រកឃើញ​ក្រោយ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​

​ការរកឃើញ​១៤​នាក់​ថ្មី​នេះ ស្រប​ពេលដែល​វៀតណាម​ពុំមាន​ការឆ្លង​ក្នុង​សហគមន៍​ចំនួន​៨១​ថ្ងៃ​មកហើយ ដោយសារតែ​វិធានការ​ជោគជ័យ​នៃ​ការទប់ស្កាត់​។

​វៀតណាម​មិនទាន់មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូ​វីដ​១៩​នៅឡើយ​ទេ ខណៈដែល​គិត​ត្រឹម​ថ្ងៃទី​៧ កក្កដា វៀតណាម​មាន​៣៦៩​ករណី​ហើយ ប៉ុន្តែ​អ្នកជំងឺ​ជាង​៩០​ភាគរយ​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close