កូ​វីដ​១៩! អ្នកស្លាប់​កើន​ជាង ៥៤​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភព​លោ​ក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១១​លាន​៧៣​ម៉ឺន​៧​ពាន់​៩៥៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥៤​ម៉ឺន​៦១៨​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​លាន​៦៤​ម៉ឺន​១​ពាន់​៦០២​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​៤​ម៉ឺន​៨៣៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៣​ម៉ឺន​២​ពាន់​៩៧៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៣២​ម៉ឺន​៤​ពាន់​៩៤៧​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៦២​ម៉ឺន​៦​ពាន់​៧១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៦​ម៉ឺន​៥​ពាន់​៥៥៦​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៩៧​ម៉ឺន​៨​ពាន់​៦១៥​នាក់ ។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៧២​ម៉ឺន​៣៤៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​១៧៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៤៤​ម៉ឺន​១៥០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close