ត​ភ្លើង​មិន​ប្រយ័ត្ន ឆ្លង​ចរន្ត​ឆក់​ស្លាប់​បុរស​ម្នាក់ នៅនឹងកន្លែង​

​ខេត្តតាកែវ​៖ បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​ត​បណ្ដាញ​អគ្គិសនី ដោយ​គ្មាន​ប្រុងប្រយ័ត្ន​ឆ្លង​ចរន្ត​ឆក់ នៅ​ក្នុងផ្ទះ​របស់ខ្លួន កាលពី​រសៀល ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ជនរងគ្រោះ​ឈ្មោះ នាក់ សុភ័ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ក្នុង ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​កម្លាំង​ជំនាញ បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន រួច​បានប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close