ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រិះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២ថ្ងៃ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹង ដោយអនុញ្ញាតឲ្យគ្រិះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២ថ្ងៃ។
ក្រសួង បញ្ជាក់ថា ដោយសារតែមានលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋមិនអាចរៀបចំការប្រឡង ONLINE បានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យគ្រិះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡងដែលមានចំណុះ ១៥ ទៅ២០នាក់ ក្នុង១បន្ទប់ និងត្រូវធានារអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។
ក្រសួង បន្ថែមថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ត្រូវដាក់ពាក្យស្នើសុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។