នៅ​ទូទាំង​ពិភពលោក​! ចំនួន​អ្នកស្លាប់​កើន​ជាង ៥៤​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១១​លាន​៩៤​ម៉ឺន​៨​ពាន់​២៤៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥៤​ម៉ឺន​៦​ពាន់​៥៤៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​លាន​៨៤​ម៉ឺន​៩​ពាន់​៧៦​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​៩​ម៉ឺន​៧​ពាន់​៨៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៣​ម៉ឺន​៣​ពាន់​៩៧២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៣៥​ម៉ឺន​៤​ពាន់​៨៦៣​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៦៧​ម៉ឺន​៤​ពាន់​៦៥៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៦​ម៉ឺន​៦​ពាន់​៨៦៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៧​ម៉ឺន​២​ពាន់​២២៩​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៧៤​ម៉ឺន​៣​ពាន់​៤៨១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៦៥៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៤៥​ម៉ឺន​៧​ពាន់​៥៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close