អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តនៅកម្ពុជាបច្ចុប្បន្នមានចំនួន១៩លាននាក់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ ចំនួនអ្នកជាវសេវាទូរស័ព្ទចល័តបានកើនឡើងដល់ចំនួនប្រមាណ ១៩លាននាក់ ដោយក្នុងនោះ ការជាវ សេវាអ៊ីនធឺណិតកើនដល់ចំនួន ៨.៥លាននាក់ ស្មើនឹង៦០ភាគរយអ្នកប្រើទូរស័ព្ទសរុប។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីអំពីហត្ថលេខាឌីជីថល កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា អត្រានៃការជាវសេវាទូរស័ព្ទចល័តមានចំនួនប្រមាណ ១២៥ភាគរយ នៃចំនួនប្រជាជនសរុប ដោយអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃចល័តបានកើនដល់១៩លាននាក់ បើគិតត្រឹមដំណាច់ឆ្នាំ២០១៧។
ឯកឧត្តមបន្តថា ការកើនឡើងនេះ បានមកពីការរីកចម្រើននៃបច្ចេកវិទ្យាជំនាន់ទី៤ 4G/LTE ដែលត្រូវបានដាក់ដំណើរការនៅរាជធានី ខេត្តទាំង ២៥ គ្របដណ្តប់ផ្ទៃដីស្ទើរតែ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ក៏ដូចជាការកើនឡើងនៃក្រុមហ៊ុនរោងចក្រសហគ្រាស និងការប្រកួត ប្រជែងតម្លៃសេវាប្រើប្រាស់មានតម្លៃសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។