TikTok នឹង​ចាក​ចេញពី​ទីផ្សារ​ហុងកុង នៅពេល​ឆាប់ៗ​ខាងមុខ​

​ហុងកុង​៖ TikTok បាន​អះអាងថា ខ្លួន​នឹង​ចាក​ចេញពី​ទីផ្សារ​ហុងកុង នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត នេះ​បើតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​ប្រាប់​សារព័ត៌មាន Reuters កាលពី​យប់​ថ្ងៃទី​៦ កក្កដា ជាការ​បញ្ជាក់ ខណៈដែល​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ដូចជា Facebook បាន​ផ្អាក​ដំណើរការ​ដែរ តាម​សំណើរ​របស់​រដ្ឋាភិបាល​ហុងកុង នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន CNA​។

​ផ្អែក​តាម​ប្រភព​ថា App TikTok ជា​វីដេអូ​ខ្លីៗ របស់​ក្រុមហ៊ុន ByteDance មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ចិន​មួយ​នេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ហុងកុង ក្រោយ​ចិន​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី សម្រាប់​ហុងកុង​។​

​អ្នកនាំពាក្យ​របស់ TikTok បា​និយាយថា «​នៅក្នុង​ពន្លឺ​នៃ​ហេតុការណ៍​ថ្មីៗ​នេះ ពួកយើង​សម្រេចចិត្ត​បញ្ឈប់​ប្រតិបត្តិការ app TikTok នៅក្នុង​ទីក្រុង​ហុ​កុង​»៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close