រថយន្ត​ដឹក​ទឹក បើក​ទាក់​ខ្សែភ្លើង​ដាច់ បុរស​ម្នាក់ ចុះទៅ​រើ​ខ្សែភ្លើង ឆ្លង​ឆក់​ស្លាប់​នៅនឹងកន្លែង​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆាំ ២០២០ មាន​ករណី​ឆក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បុរស​ម្នាក់ ឆក់​ស្លាប់​នៅនឹងកន្លែង ស្ថិតក្នុង​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ឹង សា​រួន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង បាន​បើក​ទាក់​ខ្សែភ្លើង​ដាច់ ខណៈនោះ​ជនរងគ្រោះ ក៏​ចុះទៅ​រើខ្សែភ្លើង ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ ខាង​ជំនាញ បាន​ចុះ​ពិនិត្យ រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close