សិង្ហបុរី រកឃើញគ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩
សិង្ហបុរី៖ យ៉ាងហោចណាស់សិស្សសាលាចំនួន ៤នាក់ និងគ្រូបង្រៀនម្នាក់ នៅប្រទេសសិង្ហបុរី ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នេះបើតាមក្រសួងអប់រំប្រទេសនេះប្រកាសឲ្យដឹង នៅថ្ងៃអង្គារ៍ទី៧ កក្កដា ម្សិលមិញ។ កាលពីថ្ងៃអាទិត្យ ក៏មានសិស្ស៤នាក់ និងបុគ្គលិកអប់រំម្នាក់ ឆ្លងកូវីដ១៩ដែរ នៅប្រទេសសិង្ហបុរី។
ប្រភពថា ករណី៥នាក់ថ្មីនេះគឺស្ថិតក្នុងចំណោមករណី២០ ដែលឆ្លងក្នុងសហគមន៍នៅប្រទេសសិង្ហបុរី ដោយពួកគេមកពីសាលារៀនផ្សេងៗគ្នា មាននៅបឋម និងអនុវិទ្យាល័យ ក្នុងនោះ មានមកពីសាលា Bedok View Secondary School, East Spring Primary School, Jurong West Primary School និង Jurong West Secondary School ខណៈដែលគ្រូបង្រៀនវិញមកពីសាលា Assumption Pathway School ។
សិង្ហបុរីបានបើកសាលារៀនតាំងពីថ្ងៃទី២ មិថុនា ក្រោយពេលបិទទ្វារ២ខែ ដោយសារតែបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩។ សិង្ហបុរី គិតត្រឹមម្សិលមិញ មានឆ្លងថ្មី១៥៧នាក់ថែមទៀត កើនដល់៤៥១៤០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។