ត្រឹម​១​ថ្ងៃ ម្សិលមិញ​! ឃាត់​ជនសង្ស័យ​ជិត​៥០​នាក់ ដកហូត​ថ្នាំញៀន​ជាង ៧​គីឡូក្រាម

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៤៨​នាក់ (​ស្រី​៦​នាក់​) ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​។

​បើតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤៨​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៩​នាក់ និង​ប្រើប្រាស់ ៩​នាក់​។​

​ចំណែក​វត្ថុតាង ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ៧១៣៩,៦៤​ក្រាម និង​៨​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន ១,២០​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close