រដ្ឋបាលខេត្ត​កំពង់ស្ពឺ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ នៅ​លើដី​ការពារ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ​(​គីរីរម្យ​)

​កាលពី​ថៃ្ង​ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំងចំរុះ ដឹកនាំ​ដោយ ឯកឧត្ដម សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត តំណាង របស់​ឯកឧត្ដម វ៉ឺ សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ដ កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ដ បាន​ចុះ​ពិនិត្យ​និង​ធ្វើការ​រុះរើ របង​ព័ទ្ធ​យក​ដី រ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​សំណង់​អនាធិបតេយ្យ របស់លោក ខៃ គឹម ថុង និង​បក្សពួក នៅក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុសុមៈ (​គីរីរម្យ​) ស្ថិតនៅ ចំណុច​អូ​រក​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​បច្ចុប្បន្ន​ក្រុម​អាណាធិបតេយ្យ របស់ លោក ខៃ គឹម ថុង ​តែងតែ​លួច​ធ្វើ​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ស្រល់​ការពារ​ដោយ​ក្រសួងបរិស្ថាន យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ខ្វល់​ពី​ផ្លូវច្បាប់​នោះឡើយ​។​ ក្រុម​មេខ្ស​ល់ បាន​គៀងគរ​ពលរដ្ឋ​មួយចំនួន​មកពី​តំបន់​ឆ្ងាយៗ​និង​បានផ្ដល់​លុយ​ដោយ​ការ​កុហក និង​អះអាង​ធានាថា គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​ឡើយ ។

​សូមបញ្ជាក់ ការអនុវត្តន៍​គោលការណ៍​ច្បាប់់​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ដ​កំពង់ស្ពឺ​បានធ្វើ​ការរុះរើ​របង​ព័ទ្ធ​យក​ដី រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រោង ផ្ទះ​ហោះ ផ្ទះ​ហើរ និង​សំណង់​អនាធិបតេយ្យ សាងសង់​ដោយ​ខុសច្បាប់​ខាងលើនេះ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។​

​ឯកឧត្តម សរ ពុ​ត្រា អភិបាលរង​ខេត្ត កំពង់ស្ពឺ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​ញុះញង់​អោយចូល​រួម​ប្រ​ព្រឹ​ត្ដ​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close