អន្តរក្រសួង បើកកិច្ចលើពង្រាងផែនការមេវិស័យទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាអន្តរក្រសួង បានបើកប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
កិច្ចប្រជុំអន្តរក្រសួងនេះ បានប្រព្រឹត្តទៅដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។
គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះដើម្បីឆ្លងសេចក្តីព្រាងបឋមផែនការមេខាងលើ និងផ្លាស់ប្តូរយោបល់ឱ្យល្អិតល្អន់ មានលក្ខណៈស៊ីជម្រៅនិងស៊ីចង្វាក់គ្នាលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។ ពិសេសធ្វើយ៉ាងណាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ ផ្តល់ផលប្រយោជន៍ពីវិស័យនេះឱ្យបានដល់គ្រប់ផ្នែកទាំងអស់នៃសង្គមប្រកបដោយសមធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។