រន្ធត់ចិត្ត​! ព្រោះ​ឪពុកម្តាយ​ប្រហែស ទុក​កូនតូច​ឲ្យ​ដើរ​ម្នាក់ឯង ធ្លាក់ចូល​ទឹកស្រះ​លង់​ស្លាប់​

​បន្ទាយមានជ័យ​៖ ក្មេងប្រុស​តូច​អាយុ​១​ឆ្នាំកន្លះ​ម្នាក់ បាន​លង់​ទឹកស្រះ បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ម្តាយ​ប្រហែស​ចូល​មុជទឹក​។ ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​បឹង​តូច ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ឈ្មោះ ឆាង វិឆ័យ ភេទ​ប្រុស អាយុ​១​ឆ្នាំកន្លះ រស់​ជាមួយ​ឪពុកម្តាយ នៅ​ភូមិ​នៅ​បឹង​តូច ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​បាន​ឪពុកម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close