ចំនួនអ្នកស្លាប់កើនជាង ៥៥ម៉ឺននាក់ ដោយសារកូវីដ១៩
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១២លាន១៦ម៉ឺន២ពាន់៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៥ម៉ឺន១ពាន់៩៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន២ម៉ឺន៩ពាន់៥២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៤ពាន់៨៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧១ម៉ឺន៦ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១១ម៉ឺន៧ពាន់៩២២នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៦ម៉ឺន៩ពាន់៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៦ពាន់៥៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។