វៀតណាម រំពឹងនាំចេញបង្គារកើនដល់៣.៨ពាន់លានដុល្លារ ទោះមានវិបត្តិកូវីដ១៩
វៀតណាម៖ ទោះបីពិភពលោកកំពុងជួបបញ្ហាកូវីដ១៩ក៏ដោយ ឧហ្សាហកម្មបង្គាររបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើននាំចេញ នៅចុងឆ្នាំ២០២០នេះ ដោយសារតែតម្រូវការកើនឡើងខ្ពស់ នេះបើតាមសមាគមផលិតនិងនាំចេញអាហារសមុទ្រវៀតណាម ចេញផ្សាយដោយសាព័ត៌មាន Vietnamnews នៅថ្ងៃទី៩ កក្កដានេះ។
សមាគមរំពឹងថា បើតាមការព្យាករណ៍ នៅឆ្នាំ២០២០នេះ ទំហំនៃការនាំចេញបង្គារនឹងឈានដល់៣.៨ពាន់លានដុល្លារអាមេរិក កើនឡើង៣០០ដុល្លារអាមេរិក លើសការព្យាករណ៍ទុកមុនទៅទៀត។
ប្រភពបន្តថា តម្លៃក៏រំពឹងថា នឹងកើនឡើងខ្ពស់ដែរ ចាប់ពីត្រីមាសទី៣នៃឆ្នាំ២០២០នេះ ព្រោះតែឧស្សាហកម្មបង្គារធ្លាក់ចុះនៅបណ្តាទីផ្សារធំៗ ដូចជានៅជប៉ុន អាមេរិក និង អឺរ៉ុប បើធៀបនឹងប៉ុន្មានខែមុនៗ។ ក្រៅពីនេះ ចិន ថៃ និងឥណ្ឌូនេស៊ីក៏ធ្លាក់ចុះដូចគ្នា ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ជាងនេះទៀត បង្គារនាំចេញទៅអឺរ៉ុបនឹងកាន់តែល្អប្រសើរ ជាមួយការបន្ធូរបន្ថយពន្ធ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។