កម្ពុ​ជានឹងមាន​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​

មិនយូរ​ទេ រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ពាណិជ្ជករ​កម្ពុជា និង​ថៃ នឹង​ចេញ​ជា​រូបរាង​ឡើង ហើយ​គេ​រំពឹងថា វា​នឹង​ជួយ​ជម្រុញ​ទីផ្សារ​ផលិតផល​ខ្លឹមចន្ទន៍​ក្រឹ​ស្នា​នៅ​កម្ពុជា ហើយ​វា​ក៏​នឹង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ​ផងដែរ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការបើកចំហរ​ទីផ្សារ​ច័ន្ទ​ន៍​ក្រឹ​ស្នា និង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា តាម​បច្ចេកវិទ្យា​ទំនើប និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ក្រឹ​ស្នា​រវាង​ក្រុមហ៊ុន​កម្ពុជា​-​ថៃ ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ស​ណ្ឋា​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដំបូង​គេ​នេះ នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹមចន្ទន៍​គ្រឹ​ស្នា​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាមួយ​រាជរដ្ឋាភិបាល​។​

​តាម​ការគូសបញ្ជាក់រ​បស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ «​ពាណិជ្ជកម្ម​ច័ន្ទ​ន៍​ក្រឹ​ស្នា មាននៅ​កម្ពុជា​តាំងពី​សម័យបុរាណ ហើយ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​អារ៉ាប់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ប្រមាណ​ជាង ១​លាន​ដើម ហើយ​ផលិតផល​ដែល​ចម្រាញ់​ចេញពី​រោងចក្រ​ថ្ងៃនេះ នឹងមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​» ។​

​តាមរយៈ​អនុស្សរណៈ​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍​ក្រឹ​ស្នា រវាង​ក្រុមហ៊ុន​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) នៅក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​ទាំងពីរ​នឹង​សហការ​ពង្រឹងគុណភាព ព្រមទាំង​បង្កើត​រាល់​គម្រោង​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្លឹម​ច័ន្ទ​គ្រឹ​ស្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំងពីរ គ្រោង​នឹងដាក់​បញ្ចូល​ខ្លឹម​ច័ន្ទ​ន៍​គ្រឹះ​ស្នា​ប្រហែល ១​លាន​ដើម សម្រាប់​ដំណាក់កាល​ទី​១ ដែលមាន​រយៈពេល ៩​ខែ ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដែលមាន​គុណភាព​ខ្ពស់ សំដៅ​ប្រែក្លាយ​កម្ពុជា ឲ្យ​ទៅជា​ប្រទេស​ផលិត​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដ៏​ល្បីល្បាញ នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close