មនុស្សជិត៥ម៉ឺននាក់ ស្លាប់ដោយផ្សែងពុល តាំងពីដើមឆ្នាំ២០២០ ក្នុងប្រទេសចិន
ចិន៖ ការបំពុលខ្យល់ ឬផ្សែងលាយអ័ព្ទខ្លាំងបានបង្កឲ្យមនុស្សប្រមាណ៤៩០០០បានស្លាប់ ហើយខាតបង់សេដ្ឋកិច្ច២៣ពាន់លានដុល្លារអាមេរិក នៅទីក្រុងធំៗចំនួនពីរ របស់ប្រទេសចិន គឺក្រុងប៉េកាំងនិងសៀងហៃ ចាប់តាំងពីថ្ងៃទី១ មករា ២០២០មក នេះបើតាមក្រុមស្រាវជ្រាវបរិស្ថានមួយក្រុមឈ្មោះថា CREA បង្ហាញឲ្យដឹងកាលពីថ្ងៃទី៩ កក្កដា ២០២០ ម្សិលមិញ ចេញផ្សាយដោយសារព័ត៌មាន CNA ។
ឧបករណ៍តាមអនឡាញ បង្កើតឡើងដោយ CREA ឬមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវលើថាមពលនិងខ្យល់ស្អាតបានស្រាវជ្រាវពីបញ្ហា ផ្សែងក្នុងទីក្រុងធំៗចំនួន២៨ ទូទាំងពិភពលោក ដោយយកគំរូតាមកម្មវិធីស្រាវជ្រាវ បន្ទុកជំងឺពិភពលោកឬ Global Burden of Disease ក្នុងការវាយតម្លៃលើផលប៉ះពាល់សុខភាព។ ប្រភពថា កម្រិតផ្សែងពុលមានទំនាក់ទំនងជាមួយប្រភេទជំងឺ ដូចជាជំងឺបេះដូង មហារីកសួត ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
ប្រភពបញ្ជាក់ដែរថា សៀងហៃគឺជាក្រុងមួយដែលមានខ្យល់ពុលខ្លាំង នាំឲ្យមនុស្ស២៧០០០បានស្លាប់ ខណៈដែលប៉េកាំងមានច្រើនជាង២២០០០នាក់។
ជាមួយគ្នានេះដែរ បើយោងតាមរដ្ឋាភិបាលចិនបានឲ្យដឹងថា កម្រិតខ្យល់ពុល PM2.5 នៅក្រុងសៀងហៃ មានខ្ពស់ជាងនៅក្រុងប៉េកាំង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០មកនេះ។
យ៉ាងណាក៏ដោយ បញ្ហាផ្សែងពុលនៅប្រទេសចិនបានធ្លាក់ចុះ នៅឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ធ្លាក់ចុះច្រើន ព្រោះតែការបិទតំបន់នានា បន្ថយសកម្មភាពចរាចរណ៍ និងសកម្មភាពឧស្សាហកម្ម៕
A man wearing a face mask to protect against the spread of the new coronavirus walks through the central business district in Beijing, Thursday, July 9, 2020. (AP Photo/Mark Schiefelbein)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។