លោកតាម្នាក់ កំពុងដើរឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់
ភ្នំពេញ៖ លោកតាម្នាក់ ត្រូវគេស្គាល់ថា មានសតិមិនសូវគ្រប់ បានស្លាប់យ៉ាងអាណោចអាធម៌ ខណៈកំពុងដើរឆ្លងផ្លូវ ត្រូវបានរថយន្តបើកទៅបុកពេញទំហឹង កាលពីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៥១ ក្នុងភូមិដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាក្សីនិយាយថា គេឃើញលោកតាដើរ នៅតាមបណ្តោយផ្លូវខាងលើ ជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុ ខណៈដែលលោកតាប្រុងដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាក ទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
លោកតារងគ្រោះ ឈ្មោះ ឆាយ អាយុ៥០ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិស្លែងមានជ័យ ឃុំស្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនរថយន្តសាម៉ុយ ដឹកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។