មន្ត្រីនគរបាល​ម្នាក់ ដក​កាំភ្លើង​បាញ់​នារី​ស្លាប់ រួច​បើករថយន្ត​គេច​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត រងរបួស​ធ្ងន់

​ខេត្ត​ត្បូងឃ្មុំ​៖ ករណី​ឃាតកម្ម​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​យប់ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ KTV ហ្គោ​ក្លឹប ស្ថិតក្នុង​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់​ភ្លាមៗ រីឯ​ជនដៃដល់​រងរបួស​ធ្ងន់​។​

ករណី​ឃាត​កម្មនេះ បង្កឡើង​ដោយ​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ ឈ្មោះ មូល ទិ​ត្យ​ឧ​ត្ត​ម អាយុ​៣៥​ឆ្នាំ បាន​បាញ់សម្លាប់​នារី​ម្នាក់​ឈ្មោះ ហេង សុខ​ហ៊ា​ប អាយុ​២០​ឆ្នាំ​។​ ​សាក្សី​និយាយថា បុរស​ជា​មន្ត្រីនគរបាល បាន​ដក​កាំភ្លើង​បាញ់​ចេញពី​រថយន្ត លោះ​ជនរងគ្រោះ​ជានា​រី​ខាងលើ ភ្លាមៗ ក៏​បើករថយន្ត​គេចខ្លួន តែ​ជ្រុល​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ នៅ​មិនទាន់​ដឹងថា​ជា​អំពើ​ប្រព្រឹត្តឡើង​ដោយ​គំនុំ ឬ​ស្នេហា​ត្រីកោណ យ៉ាងណា​នោះទេ ពេលនេះ​កម្លាំង​កំពុង​ចាត់ការ​តាម​នីតិវិធី​។​ ​រីឯ​ជនដៃដល់ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេទ្យ​បញ្ជូន​ជនដៃដល់​ទៅ​មន្ទីរពេទ្យ​កំពង់ចាម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close