ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោ​ធិ៏​សាត់ ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ផ្ត​ល់ទ​ពិសោធន៍​អោយ​កសិករ​ទទួលបាន​ផលដំណាំ​ល្អ​

​ខេត្ត​ពោ​ធិ៏​សាត់​៖ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខេត្តពោធិ៍សាត់ មាន​រៀបចំ​ទស្សន​:​កិច្ច​សិក្សា​ស្វែងយល់ ការរៀនសូត្រ និង​ផ្តល់​បទពិសោធ​នន៍​ដែល​ទទួលបាន​ជោគជ័យ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ដែល​រៀបចំ​ដោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ប្រធាន​ក្រុមប្រឹក្សាឃុំ និង​ជា​មេឃុំ មេទឹក ដោយ​ផ្តោតជាសំខាន់​ទៅលើ​បទពិសោធន៍​ស្តីពី បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ ពី​ក្រុម​កសិករ​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង របស់​កសិករ​ប្រើប្រាស់​ទឹក ដែល​អញ្ជើញ​មកពី​ភូមិ​កោះ​ខ្សាច់ និង​ភូមិ តា​ម៉ុ ឃុំ​មេទឹក ចំនួន​៤០​នាក់​/​ស្រី​២៨​នាក់ នៅ​ភូមិ អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក បាកាន ដើម្បី​បង្កើន​ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​ថ្មី សម្រាប់ ប្រកប​របរ​កសិកម្ម ដាំ​បន្លែ​សុវត្ថិភាព លើក​កំពស់​ជីវភាព​កសិករ ក្នុងកំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​កម្មវិធី​ទស្សនៈកិច្ច​នេះ ធ្វើឡើង​ស្របតាម​អនុសាសន៍ របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តពោធិ៍សាត់ ក្រោយពី​ឯកឧត្តម បាន​ជួយ​ជីក​ស្រះ សម្រាប់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ និង​ស្រោព​ស្រព បន្លែ និង​ប្រកបមុខរបរ​កសិកម្ម​ផ្សេងទៀត​។

​បន្ទាប់ពី​បាន​ជួប​សំណេះសំណាល និង​ផ្លាស់ប្តូរ បទពិសោធន៍​រួចមក ក្រុម​ប្រតិភូ​បាន​បន្ត​ចុះ​ពិនិត្យ​ចំការ​ត្រសក់ ០១​កន្លែង មាន​ផ្ទៃដី​ទំហំ ៥០ អា កំពុង​ប្រមូល​ផល​ជា​បណ្តើរៗ របស់​កសិករ ឈ្មោះ នួន សុគន្ធា និង​ចំការ​ដំណាំ​ស្ពៃ របស់ លោកស្រី ជូ វើ​ន មាន​ផ្ទៃដី ទំហំ ១០ អា​។​

​នៅ​ថ្ងៃ​ដដែល អនុប្រធាន​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម សហការ​ណ៍​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​ណែនាំ​ដល់​កសិករ​ក្នុង​ការប្រើ​ពូជ​សុទ្ធ​ល្អ​(​សែន​ក្រអូប​) ដែល​ធ្វើការ​ព្រួស​ស្រូវ​ស្ងួត ដោយ​ប្រើប្រាស់​ឧបករណ៍​ថ្មី​បំពាក់​ជាមួយ​គោយន្ត​បាន​ចំនួន​០២ កន្លែង លើ​ផ្ទៃដី​សរុប​៧០​អា នៅក្នុង​ភូមិ​សូរិយា​ក្រោម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រួស​បាន​ចំនួន ៤០​អា និង ភូមិ​រូង ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ព្រួស​បាន​ចំនួន ៣០​អា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close