កម្លាំងមួកខៀវកម្ពុជា ៨០នាក់ ពុំមានរោគសញ្ញាជំងឺឆ្លងកូវីដ-១៩ទេ
ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពចំនួន ៨០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនោះ ហើយកំពង់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានរកមេរោគរាតត្បាតដ៏សាហាវកូវីដ-១៩ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ ត្រូវបានមើលការថែទាំ ពិនិត្យសុខភាព ធ្វើការបាញ់សម្លាប់មេរោគ និងផ្សព្វផ្សាយអប់រំចិត្តសាស្ត្រជាប្រចាំ ពីក្រុមគ្រូពេទ្យជំនាញរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
តាមការអះអាងរបស់ក្រុមគ្រូពេទ្យជំនាញបានអោយដឹងថា កងកម្លាំងយើងទាំង៨០រូប ដែលយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ មកទល់ពេលនេះ ពុំមានរោគសញ្ញាវិជ្ជមានមេរោគកូវីដ-១៩ នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។