ស្រវឹងស្រា យកគ្រាប់មីនបោកលេង ផ្ទុះខ្ទាតអំបែងរបួសពេញខ្លួនឯង
ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ផឹកស្រាស្រវឹង យកគ្រាប់មីនបោកលេង បណ្តាលអោយផ្ទុះខ្ទាតអំបែងរបួសពេញខ្លួន។ ករណីនេះ បង្កងោយភ្ញាក់ផ្អើលឡើង កាលពីយប់ចុងសប្តាហ៍នេះ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ស៊ុំ សាបន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្លាមៗត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំថ្មដាដើម្បីសង្គ្រោះបន្ទាន់។
ករណីនេះដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។